ជំនួបស្វែងរក ដៃគូពាណិជ្ជកម្ម កម្ពុជា-កូរ៉េ (ខេត្តចុលាណាមដូ) ឆ្នាំ ២០១៥

Jeonnam-Trade-Mission-to-Southeast-Asia

លិខិតអញ្ជើញ

សូមគោរពជូន

ឯកឧត្តម លោកជំទាវ លោកលោកស្រី និង អ្នកនាងកញ្ញា

ក្រុមហ៊ុន ជេ អេស គ្លូប៊ល (ខេមបូឌា) ខូអិលធីឌី មានកិត្តិយស​សូមគោរពអញ្ជើញ​ បណ្តាពាណិជ្ជករទាំងអស់ ចូលរួមកម្មវិធី ជំនួបស្វែងរក ដៃគូពាណិជ្ជកម្ម កម្ពុជា-កូរ៉េ (ខេត្តចុលាណាមដូ)​ ឆ្នាំ ២០១៥ កម្មវិធីនេះរៀបចំឡើងដោយ​ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា (KITA) ,​ខេត្តចុលាណាមដូ របស់ប្រទេសកូរ៉េខាងត្បូង និងចូលរួមសម្រប សម្រួលដោយ ក្រុមហ៊ុន ជេ អេស គ្លូប៊ល (ខេមបូឌា) ខូអិលធីឌី​ ដែលនឹង ប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៧​ ខែ មិថុនា ឆ្នាំ ២០១៥ នៅសណ្ឋាគារ កាំបូឌីយ៉ាណាភ្នំពេញ បន្ទប់ទន្លេមេគង្គ។

កម្មវិធី​នេះរៀបចំឡើង ក្នុងគោលបំណង ពង្រីកឪកាសពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និង ប្រទេសកូរ៉េខាងត្បូង ជាពិសេស ជាមួយបណ្តារោងចក្រ សហគ្រាសដែលផលិតផលិតផលសំខាន់ៗ​ នៅក្នុងខេត្តចុលាណាមដូ ព្រមទាំងសិក្សា អំពីផលិតផល សក្កតានុពល នៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។​

សូមពិនិត្យបញ្ជីឈ្មោះ និង​ ផលិតផលរបស់រោងចក្រកូរ៉េ នីមួយៗ ហើយធ្វើការជ្រើសរើស រោងចក្រណា ដែលមាន ផលិតផលដែលលោកអ្នកកំពង់ស្វែងរក​ ដើម្បីធ្វើការនាំចូល និង​ចែកចាយក្នុងប្រេទេសកម្ពុជា និងពង្រីកបន្ថែម នូវអាជីវកម្ម របស់លោកអ្នក​

យើងខ្ញុំនឹងធ្វើការណាត់ជួបជាមួយប្រធាន រឺ តំណាងរោងចក្រទាំងនោះជាមួយលោកអ្នកនៅក្នុងថ្ងៃកម្មវិធី។

កម្មវិធី                 :​ ជំនួបស្វែងរក ដៃគូពាណិជ្ជកម្ម កម្ពុជា-កូរ៉េ (ខេត្តចុលាណាមដូ)​ ឆ្នាំ ២០១៥
កាលបរិច្ឆេទ    : ថ្ងៃ ពុធ ទី ​១៧ ខែមិថុនា ឆ្នាំ ២០១៥
ពេលវេលា        : ម៉ោង​ ៩:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច
ទីកន្លែង             : សណ្ឋាគារ កាំបូឌីយ៉ាណាភ្នំពេញ,​ បន្ទប់ទន្លេមេគង្គ
ផលិតផល       : អាហារនិងភេស្ជជៈ, គ្រឿងសំអាង, គ្រឿងបន្លាស់រថយន្ត, ម៉ាស៊ីនភ្លើងសំរាប់ កប៉ាល់ ទូក កាណូត, ឧបករណ៍សំរាប់បិទបើក ធុង ហ្គាស,​ខ្យល់, ទឹក
អ្នកចូលរួម      : ជាម្ចាស់ក្រុមហ៊ុន ជាអ្នកជំនួញដែលចាប់អារម្មណ៍ផលិតផលខាងលើ
ផ្តល់ជូន          : អ្នកបកប្រែនៅក្នុងកម្មវិធី និង អាហារសំរ៉ន់ (ចូលរួមដោយឥតគិតថ្លៃ)

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនយើងខ្ញុំសង្ឃឹមថាបណ្តាពាណិជ្ជករទាំងអស់នឹងផ្តល់ការគាំទ្រ ហើយ ចូលរួមក្នុងកម្មវិធីនេះ​ ព្រោះនេះគឺជាឪកាសដ៏ល្អសំរាប់ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី និង អ្នកនាងកញ្ញា ក្នុង ការពង្រីកអាជីវកម្មរបស់លោកអ្នក ជាមួយបណ្តារោងចក្រដែលមកពី ប្រទេសកូរ៉េខាងត្បូង។

សូមបំពេញពាក្យចុះឈ្មោះ និង​​​ ផ្ញើត្រលប់មកយើងខ្ញុំវិញតាមអាស័យដ្ឋានខាងក្រោមអោយ បានត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥។​

សូមស្វែងរកពាក្យចុះឈ្មោះ និង ព័ត៌មានលំអិតរបស់រោងចក្រនីមួយៗ ដែលបានភ្ជាប់មក ជាមួយ សូមកុំអោយខកខានឳកាសដ៏ល្អនេះដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នក។

ព័ត៌មានសំខាន់ៗ
សូមចុចលើរូបភាពដើម្បីទាញយក លិខិតអញ្ជើញជាភាសាខ្មែរនិងអង់គ្លេស , ពាក្យសុំចូលរួម​​​​​​, ព័ត៌មានសង្ខេប-លំអិត ផលិតផល និង ប្រវត្តិរបស់ក្រុមហ៊ុនកូរ៉េទាំង ៧ នៅខាងក្រោម៖

 

Download_Button_Invitation_kh-en Download_Button_Brochure_kh-en
Download_Button_Application_form_kh-en

ផលិតផល និង ប្រវត្តិរបស់ក្រុមហ៊ុនកូរ៉េទាំង ៧

01-Daeryuk-Food-web-view

ក្រុមហ៊ុន ជេអេសគ្លូប៊ល (ខេមបូឌា) ខូអិលធីឌី
អាស័យដ្ឋាន    :  ផ្ទះលេខ ជេ០៥, ផ្លូវជ្យែត, សង្កាត់ទំនប់ទឹក,ខ័ណ្ឌចំការមន, ភ្នំពេញ
ទូរស័ព្ទ              : ០២៣ ៦៦០១ ៦៦៦ / ០២៣ ៦៦០១ ២២២
គេហទំព័រ        :  www.jsglobalcambodia.com , www.helloasean.com
Skype | Line | KakaoTalk : jsglobalcambodia