News Release 2015 Cambodia-Korea (Jeollanam-do Province) Business Matching

News Release 2015 Cambodia-Korea (Jeollanam-do Province) Business Matching

ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន7ស្វែងរកដៃគូវិនិយោគនៅកម្ពុជា


បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ០៩:៣៧

រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មនៅឯសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី១៧ មិថុនា លោក ព្រាប សាកល ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនជេអេសគ្លូប៊ល បានឲ្យដឹងថា មានក្រុមហ៊ុនផ្នែកអាហារ និងភេសជ្ជៈ គ្រឿងសំអាង គ្រឿងបន្លាស់រថយន្តម៉ាស៊ីនភ្លើង និងឧបករណ៍បិទបើកធុងហ្គាស មកពីប្រទេសកូរ៉េខាងត្បូងចំនួន៧ ចង់បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

លោកបានបន្ដថា នេះជាលើកទី១ហើយដែលមានក្រុមហ៊ុនមកពីប្រទេសកូរ៉េ មានបំណងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ នៅក្នុងជំនួបនេះក៏មានក្រុមហ៊ុនក្នុងស្រុកមកពីសហគ្រាសធុនតូចនិងមធ្យមចំនួន៥០ចូលរួមដើម្បីស្វែងយល់ពីដៃគូ ឈានទៅបណ្ដាក់ទុនរកស៊ីជាមួយគ្នាផងដែរ ។ លោកបានបញ្ជាក់ថា តាមបទពិសោធន៍កន្លងមក ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចការនេះ គឺមានក្រុមហ៊ុនក្នុងស្រុកពី១៥ទៅ២០បានចាប់ដៃគូវិនិយោគរវាងពាណិជ្ជករនៃប្រទេសទាំងពីរ ហើយនៅក្នុងជំនួបនាពេលនេះ យើងរំពឹងថា នឹងទទួលបានជោគជ័យពី៨០%ទៅ៩០% ព្រោះក្រុមហ៊ុនទាំង៧នេះមានផលិតផលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។

លោក សូ ពិសិដ្ឋ ប្រធានផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន សុខម៉ា ពិសិដ្ឋ អភិវឌ្ឍន៍ មានប្រសាសន៍ក្នុងជំនួបនេះថា យើងមានបំណងចង់ចាប់ដៃគូទៅលើក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន ផលិតអាហារបំប៉ន និងក្រុមហ៊ុនផលិតផលឧបករណ៍ប្រព័ន្ធទឹក ។ ទោះបីជាបែបណា ការចាប់ដៃគូនេះ យើងពុំទាន់កំណត់ថា នឹងនាំចូលផលិតផលទាំងនេះមកទីផ្សារកម្ពុជាពេលណានៅឡើយទេ ព្រោះយើងត្រូវការសិក្សាស្វែងយល់ពីទីផ្សារជាមុនសិន ថាតើផលិតផលទាំងនេះមានការគាំទ្រ និងមានការប្រកួតប្រជែងកម្រិតណា មុននឹងសម្រេចបោះដើមទុនវិនិយោគជាមួយក្រុមហ៊ុនទាំងពីរនេះ ។

លោកលើកឡើងថា កន្លងមកយើងមិនធ្លាប់មានបទពិសោធន៍ទៅលើផ្នែកចំណីអាហារទេ ដូចនេះនៅដំណាក់កាលដំបូង ប្រសិនបើក្រុមហ៊ុនទីមួយមានបំណងចង់ចាប់ដៃគូជាមួយវិនិយោគិនកម្ពុជាមែននោះ ពួកគាត់គួរជួយទៅលើការធ្វើទីផ្សារតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធវិទ្យុ កាសែត និងទូរទស្សន៍ ជាដើម ដើម្បីឲ្យអតិថិជននៅកម្ពុជាបានយល់ដឹង ។ លោកថា បើក្រុមហ៊ុនផលិតចំណីអាហារមានឆន្ទៈពិតនោះ ការចាប់ដៃគូធ្វើអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរនឹងទទួលបានជោគជ័យ ព្រោះពលរដ្ឋកម្ពុជាបច្ចុប្បន្នមានការយល់ដឹងច្រើនពីសុខភាព ហើយចំណីអាហារដែលនាំមកពីប្រទេសកូរ៉េខាងត្បូង សុទ្ធតែជាអាហារទ្រទ្រង់សុខភាពសម្រាប់អ្នកបរិភោគ ខណៈពលរដ្ឋកម្ពុជាកាន់តែច្រើនបានយល់ដឹងពីសុវត្ថិភាពចំណីអាហារ៕

Source : http://kohsantepheapdaily.com.kh/article/122516.html

Business_Matching_2015 JS-GLOBAL_Business_Matching_2015-01 JS-GLOBAL_Business_Matching_2015-02 JS-GLOBAL_Business_Matching_2015-03 JS-GLOBAL_Business_Matching_2015-04 JS-GLOBAL_Business_Matching_2015-05 JS-GLOBAL_Business_Matching_2015-06 JS-GLOBAL_Business_Matching_2015-07

Home Page Link : http://kohsantepheapdaily.com.kh/article/122516.html

Product Review

TV – News Release

TV – News Release

helloasean